សូមថ្លែងអំណរគុណចំពោះលោក NAKAMURA Kensuke និងភរិយា ដែលជា ម្ចាស់ហាង Tomomi Mahob Khmer នៅខេត្ត Shiga ដែល បានជួយឧបត្ថម្ភ គ្រឿង ឧបភោគបរិភោគ សំរាប់ចែកជូនបងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ សូមជូនពរលោក NAKAMURA និងភរិយា ព្រមទាំងក្រុមគ្រួសារមាន សុខភាពល្អ និងអាជីវកម្មរីកចំរើន ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្អូនៗនិស្សិត កម្មសិក្សាការី និងពលករប្រមាណ១០០នាក់ នៅខេត្តKyoto។ ប្អូនៗដែលបានអញ្ជើញចូលរួមជានិស្សិត កម្មសិក្សាការី ពលករកំពុងសិក្សា និងធ្វើការនៅខេត្តក្យូតូ អូសាកា ស៊ីហ្កា និងក្រុងកូបេ ប្រទេសជប៉ុន។

カテゴリー: Embassy | 投稿日: | 投稿者:

ថ្ងៃទី៤តុលា​ ឆ្នាំ២០២០​ លោក​ ស៊ុយ​ តិច​ និងក្រុមការងារ បានចូលរួមបុណ្យកឋិននៅវត្តខ្មែរសាមគ្គី​ ខេត្តកាណាហ្គាវ៉ា​ ប្រទេសជប៉ុន​ សូមជូនបុណ្យដល់បងប្អូនជនរួមជាតិ​ទាំងអស់ បានមគ្គផលស្មេីៗគ្នា​ 👏👏👏។ សូមអនុមោទនាបុណ្យ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជេីញចូលរួមពិសាអាហារពេលល្ងាច ជាមួយ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីជូនដំណើរ ឯកឧត្តម U Myint Thu ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដែលត្រូវចប់បេសកកម្ម ។ សូមជូនពរ ឯកឧត្តម U Myint Thu ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរាជទូតបានទទួលជួបលោកសាស្រ្តាចារ្យ ISHIZAWA Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដើម្បីផ្លាស់ប្តូរយោបល់អំពីគម្រោងសិក្សាស្រាវជ្រាវប្រាសាទខ្មែរដោយ សាកលវិទ្យាល័យសូហ្វ៊ីយ៉ា ។

カテゴリー: Embassy | 投稿日: | 投稿者: