“ជួបបែក បែកជួប “ សូមជូនពរ លោក យ៉ាង វ៉ាន់ហេង អនុព័ន្ធទទួលបន្ទុកគណនេយ្យ ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យរយៈពេល ៣ឆ្នាំ កន្លងមក។ អរគុណចំពោះការបំពេញភារកិច្ចជាក្រុម និងការស្នាក់នៅជាគ្រួសារស្ថានទូតតែមួយ។ សូមជូនពរលោកទទួលបានជោគជ័យក្នុងភារកិច្ចថ្មី និងសុភមង្គល ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានអនឡាញ Japan Forward ដែលសហការជាមួយកាសែត SANKEI Shimbun ដោយផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន។ ដើម្បីចូលរួមជំរុញវិស័យការទូតសេដ្ឋកិច្ច ស្ថានទូតក៏បានបង្ហាញការចំអិនសម្លការី និងអាម៉ុកត្រី ហើយបានជូនសងខ្យាល្ពៅ និងអន្សមចេកអោយភ្ញៀវភ្លក់ផងដែរ ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថានទូតបានសហការជាមួយ Japan-Asia Promotion Foundation បានរៀបចំសិក្ខាសាលា Online ដើម្បីផ្សព្វផ្សាយអំពីនយោបាយការទូតសេដ្ឋកិច្ច ដល់និស្សិតជប៉ុនដែលកំពុងសិក្សាជំនាញព័ត៌មានវិទ្យា អប់រំ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ច្បាប់ និងកសិកម្ម មកពីបណ្តាខេត្ត Hokkaido, Ibaraki, Yamanashi, Kyoto, Osaka, Miyagi, Yamaguchi, Fukuoka, Nagasaki និងទីក្រុងតូក្យូ។

カテゴリー: Embassy | 投稿日: | 投稿者: