នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍កុមារមានពិការភាព និងគ្រួសារ ក៏ដូចជាប្រធាន “គម្រោងជប៉ុនមិនមានឧបសគ្គ ២០២០” (Japan Barrier Free Project) និងក្រុមហ៊ុនលើកកម្ពស់ជនមានពិការភាព ដែលបានចូលរួមក្នុងគម្រោងនេះ ។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពន្យល់ពីក្របខណ្ឌគតិយុត្តិ គោលនយោបាយ និង​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ពន្ធ័នឹងជនពិការ ដូចជាច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងការប្រារព្ធទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិជាដើម។ “គម្រោងជប៉ុនមិនមានឧបសគ្គ២០២០” ផ្តោតលើការផ្តល់ឱកាសដល់កុមារមានពិការភាពអាចបានចូលរួមក្នុងសកម្មភាពសង្គម និងផ្តោតលើតម្លៃគ្រួសាររបស់ជនពិការសម្រាប់សង្គម រដ្ឋាភិបាល និងវិស័យឯកជន ។

カテゴリー: Embassy | 投稿日: | 投稿者:

សេចក្ដី​ជូនដំណឹង៖ ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំងនៅបរទេសដោយសារជំងឺកូវីដ-១៩ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai​ ។

តំណភ្ជាប់សម្រាប់ទាញយកពាក្យស្នេីសុំ៖ http://www.cambodianembassy.jp/web2/?page_id=4223

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំអាហារការងារទទួលសមាគមមិត្តភាពតូយ៉ាម៉ា-កម្ពុជា និងសមាគមមិត្តភាពជប៉ុនខាងលិច-កម្ពុជា ដើម្បីថ្លែងអំណរគុណដល់សមាគមទាំងពីរនេះ ដែលបានចូលរួមចំណែកក្នុងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃ ប្រទេសទាំងពីរ និងផ្សព្វផ្សាយអំពីការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ។ សមាជិកនៃសមាគមទាំងពីរនេះ គឺជាធុរជនជប៉ុន ដែលមួយចំនួនមានអាជីវកម្មនៅកម្ពុជា ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅរសៀលថ្ងៃចន្ទ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូតបានចូលរួមធ្វើជាសាក្សីក្នុងពិធីប្រគល់ថវិកាចំនួនជាង៣៣,៦៦ លានយ៉េន ពីមូលនិធិ AEON 1% Club Foundation ជូនតំណាងគណៈកម្មាធិការUNICEF ជប៉ុន ដើម្បីយកទៅជួយវិស័យទឹកស្អាតនៅកម្ពុជា និងមីយ៉ាន់ម៉ា។ ថវិកានេះនឹងត្រូវបែងចែកពីរស្មើគ្នា ៥០-៥០ សម្រាប់ប្រទសទាំងពីរ ។ នៅក្នុងឱកាសនោះ ស្ថានទូតក៏បានរៀបចំបង្អែមខ្មែរសម្រាប់អ្នកចូលរួមផងដែរ។

カテゴリー: Embassy | 投稿日: | 投稿者:

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរាជទូត អមដោយទីប្រឹក្សាពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារពាណិជ្ជកម្មជាមួយ៖ (១) លោកស្រី Ruri Nagase, ប្រធានផ្នែកទីផ្សារក្រៅប្រទេស នៃ ក្រុមហ៊ុន Koike Medical Co., Ltd ជាក្រុមហ៊ុនជំនាញផលិត ឧបករណ៍បរិក្ខារពេទ្យនៅប្រទេសជប៉ុន មានបំណងស្វែងរកតំណាងចែកចាយនៅកម្ពុជា។ (២) លោក Toriyama Hitoshi ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃ គណៈកម្មការរៀបចំ ពិព័រណ៍ Osaka Expo 2025 អំពីដំណើរការរៀបចំពិព័រណ៍ និងត្រៀមអញ្ជើញកម្ពុជាចូលរួម ពិព័រណ៍ពិភពលោក Osaka Expo 2025 នៅប្រទេសជប៉ុន។

カテゴリー: Embassy | 投稿日: | 投稿者: