H.E. Ambassador CHEA KIMTHA attended the ` Lend your leg ’ event for the UN’s International Day of Mine Awareness and Assistance in Mine Action

កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ជា គឹមថា បានអញ្ជើញចូលរួមក្នុងកម្មវិធី « ខ្ចីជើងរបស់អ្នក» ដើម្បីអបអរទិវាអន្តរជាតិនៃការយល់ដឹងអំពីមីន និងការផ្ដល់ជំនួយក្នុងសកម្មភាពមីន ដែលរៀបចំឡើងដោយលោកជំទាវ Simona Leskovar ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋ Slovenia ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ឯកឧត្តម Gabriel Duque ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Colombia នៅនិវេសនដ្ឋានផ្លូវការរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Colombia ។
គោលបំណងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការបង្កើននូវការយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កដោយគ្រាប់មីននិងគ្រឿងផ្ទុះផ្សេងៗនៃសម័យសង្រ្គាមនិងបង្កើនអោយមានការលុបបំបាត់ចោលនូវគ្រាប់មីន និងគ្រឿងផ្ទុះទាំងនោះ។
«ខ្ចីជើងរបស់អ្នក»គឺជាយុទ្ធនាការទូទាំងពិភពលោកដែលជំរុញអោយប្រជាជនធ្វើកាយវិការមូរដៃអាវ មូរជើងខោ ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដោយសារគ្រាប់មីនដែលនៅសល់ ដោយបង្ហាញការរួបរួមគ្នាជាធ្លុងមួយជាមួយនឹងអ្នករស់រានមានជីវិតពីគ្រាប់មីននិងគ្រឿងផ្ទុះផ្សេងៗនៅសម័យសង្រ្គាម។

On 4 April 2018, H.E. Ms. CHEA KIMTHA attended the “ Lend your leg” event for the UN’s International Day of Mine Awareness and Assistance in Mine Action, which was organised by H.E. Ms. Simona Leskovar, Ambassador of the Republic of Slovenia, in cooperation with H.E. Mr. Gabriel Duque, Ambassador of the Republic of Colombia at the Official Residence of the Ambassador of Colombia.
The event aims at raising awareness of dangers caused by landmines and explosive remnants of war and progress toward their eradication.
“ Lend your leg” is a worldwide campaign that encourage people by symbolic gesture of rolling up a pant leg or a sleeve to stop the damage landmines still cause while showing solidarity with all survivors of landmines and other explosive remnants of war.



H.E. Ambassador attended a reception for the Fourth Advisory Committee of the Japan Foundation Asia Center

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Hiroyasu Ando ប្រធានមូលនិធិ ជប៉ុន លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួម កម្មវិធីជប់លៀងសម្រាប់គណៈកម្មាធិការប្រឹក្សាទី៤នៃមជ្ឈមណ្ឌលអាស៊ីរបស់មូលនិធិជប៉ុន។
លោក Iwao HORII អនុរដ្ឋលេខាធិការទំនាក់ទំនងសភាសម្រាប់កិច្ចការបរទេស មានវត្តមាននៅទីនោះ និងបានថ្លែងសុន្ទរកថាស្វាគមន៍ ហើយឆ្លៀតក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានសំណេះសំណាលជាមួយឯកឧត្តមពីបញ្ហានានា ដោយសង្កត់ធ្ងន់ទៅលើការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការពង្រីកបណ្តាញទំនាក់ទំនង និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជានិងជប៉ុន។
On 09 February 2018, at the invitation of Mr. Hiroyasu Ando, President of the Japan Foundation, H.E. Ms. Chea Kimtha, Ambassador Extraordinary and Plenipotentiary of Cambodia to Japan, attended a reception for the Fourth Advisory Committee of the Japan Foundation Asia Center.
Present among other dignitaries at the reception was H.E. Mr. Iwao HORII, Japanese Parliamentary Vice-Minister for Foreign Affairs, who delivered a welcome remark and with whom H.E. Ambassador took the opportunity to converse about various matters, mainly focusing on people connectivity, network expansion and cultural exchange programs between Cambodia and Japan.

H.E. Ambassador joined the 7th Annual ASEAN-Hitachi Gathering

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកម្មវិធីការជួបជុំប្រចាំឆ្នាំអាស៊ាន-ហ៊ីតាឈីលើកទី៧ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនហ៊ីតាឈី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីលោក Toshiaki Higashihara ប្រធាននិងនាយកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុនហ៊ីតាឈីផ្សេងទៀត និងពីសំណាក់អង្គទូតតំណាងប្រទេសសមាជិកអាស៊ានទាំងអស់។
លោក Toshiaki Higashihara បានបង្ហាញពីសមិទ្ធផលសំខាន់ៗនិងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនហ៊ីតាឈី ហើយបានសម្តែងនូវចំណាប់អារម្មណ៍ចង់ដឹងពីទស្សនៈនានារបស់អង្គទូតក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយបណ្តាប្រទេសនៅអាស៊ាន។ លោកជំទាវបានឆ្លៀតឱកាសនោះជម្រាបដល់អង្គពិធីពីសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេស ដែលធ្វើឲ្យកម្ពុជាមានកំណើននិងពោរពេញទៅដោយសក្កានុពលសេដ្ឋកិច្ចដូច សព្វថ្ងៃ ហើយក៏បានស្នើឲ្យក្រុមហ៊ុនហ៊ីតាឈី ជាពិសេសលោក Toshiaki Higashihara បង្កើនសកម្មភាពធុរកិច្ចរបស់ខ្លួន និងធ្វើការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។
On 05 February 2018, H.E. Ms. Chea Kimtha, Ambassador of the Kingdom of Cambodia to Japan, joined the 7th Annual ASEAN-Hitachi Gathering, which was organized by Hitachi, in Tokyo, Japan, with participation of Mr. Toshiaki Higashihara, President and CEO of Hitachi, the company’s other management members and Tokyo-based ASEAN diplomats.
Mr. Toshiaki Higashihara presented the company’s landmark achievements and latest technology and expressed his interest in hearing from the diplomats any thought and opinions to further enhance Hitachi’s relations with ASEAN Member States. Taking this opportunity, H.E. Ambassador presented to the Gathering Cambodia’s peace and political stability, which have made Cambodia achieve economic growth and full of business potentials, and requested Hitachi, especially Mr. Toshiaki Higashihara, to increase the company’s business activities and to invest more in the country.

Her Excellency Ambassador CHEA Kimtha joined a ribbon cutting ceremony of ” the Angkor Monuments Photos Exhibition”

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ Yoshiaki Ishizawa នាយកមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួម “ពិធីកាត់ខ្សែបូការតាំងពិព័រណ៌រូបថតស្តីពីអង្គរវត្ត” ក្នុងឱកាសពិសេសនៃការប្រារព្ធ “ទិវាកម្ពុជាឆ្នាំ២០១៧” នៅសាកលវិទ្យាល័យសូហ្វីយ៉ា ទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ការតាំងពិព័រណ៌រូបថតនេះគឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីអបអរខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុន។
On 22 January 2018, at the invitation of Dr. Yoshiaki Ishizawa, Professor and Director of Sophia Asia Center for Research and Human Development, H.E. Ms. CHEA Kimtha, Ambassador of the Kingdom of Cambodia to Japan, joined a ribbon cutting ceremony of “the Angkor Monuments Photos Exhibition” for a special “Cambodian Day 2017” at the Sophia University, Tokyo, Japan.
In her greeting remark, H.E. Ambassador highlighted that this exhibition is one of the important events to celebrate the 65th Anniversary of Diplomatic Relations between the Kingdom of Cambodia and Japan.