នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសអបអរសាទរទិវា“ASEM DAY” ស្តីពី “កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០” នៅទីធ្លាមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

សារសំខាន់របស់ក្រមាខ្មែរយើង ក្រមាគឺជាសំពត់ត្បាញ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ ។ ប្រជាជនខ្មែរយើងបាននិងកំពុងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាជួតក្បាល ទទូរនៅពេលដើរក្រោមពន្លឺថ្ងៃក្តៅ ផ្លាស់ងូតទឹក ជូតខ្លួន ក្រវ៉ាត់ចង្កេះ ពានា រុំកនៅប្រទេសត្រជាក់ជាដើម។ ក្រៅពីនេះ ក្រមាមិនត្រឹមតែជាសំពត់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែយើងអាចកែច្នៃធ្វើជាសម្លៀកបំពាក់ និងគ្រឿងតុបតែងលម្អបានយ៉ាងស្រស់ស្អាត ។ បច្ចុប្បន្ននេះ នៅពេលវីរូស COVID 19 កំពុងតែរាលដាលនៅតាមតំបន់នានាលើពិភពលោក ក្រមាគឺជាសំពត់ត្បាញដ៏មានតម្លៃអាចចូលរួមក្នុងការបង្ការការរីករាលដាលវីរុស COVID 19 និងកាត់បន្ថយការ​ខ្វះខាតម៉ាស់ទៀតផង ។ យើងអាចប្រើក្រមាសំរាប់ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់។ បន្ទាប់ពីប្រើប្រាស់រួច យើងអាចបោកសម្អាតជាការស្រេច ហើយនេះក៏ជាការសន្សំសំចៃផងដែរ ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់ក្រមាក្នុងកម្មវិធីនានាកន្លងទៅ ។ ដើម្បីលើកកម្ពស់ផលិតផលខ្មែរក្នុងពេលដែលមានការខ្វះខាតម៉ាស់ និងដើម្បីសន្សំសំចៃ សូមបងប្អូនទាំងអស់គ្នាចូលរួមប្រើក្រមាយើង ។ សូមបងប្អូនទាំងអស់ ចូលរួមអនុវត្តការណែនាំអំពីអនាម័យ និងហាត់ប្រាណ និងទទួលបានសុខភាពល្អគ្រប់ៗគ្នា ។

ជម្រាបសួរបងប្អូនទាំងអស់គ្នា។ ដើម្បីការពារការឆ្លងវីរុស covid 19 ស្ថានទូតសូមស្នើបងប្អូនមេត្តាអនុវត្តការណែនាំអំពីវិធានការការពារនានា របស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាសាលា និងក្រុមហ៊ុនដែលបងប្អូនកំពុងសិក្សា និងធ្វើការ។ ស្ថានទូតសូមជូនវីដេអូអប់រំក្នុងការបង្ការជំងឺ COVID-19 និងកាត់បន្ថយហានិភ័យបណ្តាលមកពីជំងឺនេះ។ ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ – 080 4689 9374 សម្រាប់សហគមន៍ និងនិស្សិត – 080 3459 7889 សម្រាប់កម្មសិក្សាការី និងពលករជំនាញ។ សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ពិសេសឆ្លៀតពេលហាត់ប្រាណ ។ ស្ថានទូតសូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ 🙏🙏🙏 សូមចុចតំណភ្ជាប់ (Link) ខាងក្រោមដើម្បីទស្សនាវីដេអូ។

ពិតជាងាយស្រួលមែន មិនចាំបាច់សរសេរ គ្រាន់តែនិយាយក៏បាន!! VoiceTra ជាកម្មវិធី (App) ទូរស័ព្ទដែលអាចធ្វើការបកប្រែការនិយាយពីភាសាជប៉ុន ទៅភាសាខ្មែរ និងភាសាផ្សេងទៀតជាច្រើន និងពីភាសាទាំងនោះមកភាសាជប៉ុនវិញ។