Khmer Citizens in Japan

សំរាប់ប្រជាពលរដ្ឋខ្មែរនៅជប៉ុន


បញ្ចាក់លិខិតអាពាហ៍ពិពាហ៍​ (សម្រាប់ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន) មានដូចខាងក្រោម ៖
– ពាក្យសុំរៀបអាពាហ៍ពិពាហ៍ (មាននៅស្ថានទូត ឬអាចទាញយកពីគេហទំព័ររបស់ស្ថានទូត) ដោយមានបិទរូបថត ៤ x ៦ ​មួយសន្លឹកចំនួន ០១ ច្បាប់
– កិច្ចសន្យារៀបអាពាហ៍ពិពាហ៍
– លិខិតអនុញ្ញាតរៀបអាពាហ៍ពិពាហ៍ពីអាណាព្យាបាលទាំងសងខាង
– សេចក្តីចម្លងសំបុត្រកំណើត (មានបិទតែម)​ ១ ច្បាប់
– សំបុត្របញ្ជាក់នៅលីវ ឬសាលក្រមលែងលះ ១ ច្បាប់
– ប័ណ្ណបញ្ជាក់ទីលំនៅ ឬប័ណ្ណគ្រួសារ (បិទតែម) ១ ច្បាប់
– លិខិតថ្កោលទោស ១ ច្បាប់
– សំបុត្របញ្ជាក់សុខភាព ១ ច្បាប់ (ធ្វើនៅប្រទេសជប៉ុន)
– បង្ហាញលិខិតឆ្លងដែនច្បាប់ដើម ឬឯកសារធ្វើដំណើរ (Travel Document) ចេញដោយអាជ្ញាធរ​ជប៉ុន (ត្រូវមានទិដ្ឋាការស្នាក់នៅមានសុពលភាព)​ និងថតចម្លង ១ ច្បាប់
– ប័ណ្ណសម្គាល់ខ្លួន (ID) ចេញដោយអាជ្ញាធរជប៉ុន ថតចម្លង ១ ច្បាប់
– សូមភ្ជាប់មកជាមួយនូវរូបថត ៤ x ៦ ​មួយសន្លឹកចំនួន ០២ ច្បាប់
* រាល់លិខិតដែលចេញដោយអាជ្ញាធរកម្ពុជា ត្រូវបកប្រែជាភាសារអង់គ្លេស និងមានបញ្ជាក់​និត្យានុកូលភាព​ដោយ​ក្រសួងការបរទេសកម្ពុជា ។
* ពលរដ្ឋខ្មែរដែលស្នាក់នៅបណ្ណោះអាសន្ននៅប្រទេសជប៉ុន រយៈពេលខ្លី មិនអាចស្នើសុំលិខិត​រៀបអាពាហ៍ពិពាហ៍នៅស្ថានទូតបានទេ ។