ពលរដ្ឋខ្មែរ

កំណត់សម្គាល់៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសសូមជូនបញ្ជាក់ជូនថា  ស្ថានទូតពុំមានសមត្ថកិច្ចក្នុងការធ្វើនីត្យានុកូលកម្ម (បញ្ជាក់បោះត្រា) នៅលើឯកសារ “លិខិតបញ្ជាក់ភាពនៅលីវ” ឬលិខិតផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ ជូនដល់ពលរដ្ឋខ្មែរបានទេ។ គោលបំណងនៃការអនុវត្តគោលការណ៍ច្បាប់នេះ គឺដើម្បីការពារពលរដ្ឋខ្មែរកុំឱ្យក្លាយខ្លួនជាជនរងគ្រោះក្នុងអំពើជួនដូរមនុស្ស និងដើម្បីអនុលោមតាមច្បាប់រៀបអាពាហ៍ពិពាហ៍របស់កម្ពុជា ដែលតម្រូវឱ្យភាគីទាំងសងខាង (ទាំងជនជាតិខ្មែរ និងបរទេស) ដែលមានបំណងរៀបការជាមួយគ្នាគឺត្រូវទៅបំពេញបែបបទស្នើសុំរៀបការនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។