ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០៖ រដ្ឋាភិបាលជប៉ុនបានសម្រេចអនុ​ញ្ញាត​ឲ្យជនបរទេស ដែលមានសិទ្ធិស្នាក់នៅប្រ​ទេសជប៉ុន​ ហើយបានចេញទៅបរទេស “ជាមួយនឹង​ការអនុញ្ញាត​ឲ្យចូល​វិញ Re-Entry Permit” អាចត្រលប់ចូលប្រទេសជប៉ុនវិញបាន បើសិនជាមានមូលហេតុមនុស្សធម៌ និងកាលៈទេសៈលើកលែងពិសេស។