នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូតបានជួបជាមួយលោកស្រីសាស្រ្តាចារ្យបណ្ឌិត HAYASHI Kayoko សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tokyo University of Foreign Studies តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមឯកអគ្គរាជទូត បានលើកអំពី៖
១- គម្រោងជួយបង្រៀនភាសាខ្មែរដល់និសិ្សតជប៉ុនដែលកំពុងសិក្សាភាសាខ្មែរ ដោយមន្រ្តីស្ថានទូត នៅក្រៅម៉ោងសិក្សា ដើម្បីចូលរួមលើកទឹកចិត្តដល់ពួកគាត់ និងជាការជួយបំពេញបន្ថែមចំណេះដឹងភាសាខ្មែរ ។
២- អញ្ជើញអ្នកគ្រូ និងនិសិ្សត ចូលរួមធ្វើម្ហូប និងភ្លក់ម្ហូបខ្មែរ នៅស្ថានទូតនៅពេលវេលាសមស្រប។