សេចក្ដីជូនដំណឹង

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ភ្លៀងធ្លាក់ជោគជាំរយៈពេលពីរថ្ងៃ នៅក្នុងខេត្តសីហ្សូអូកា ឈីបា កាណាហ្កាវ៉ា និងតំបន់ដ៏ទៃទៀតនៃប្រទេសជប៉ុន បានបណ្តាលអោយ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានទឹកជំនន់ និងបាក់ដី ខូចខាតផ្លូវថ្នល់ និងលំនៅឋានជាច្រើនខ្នង។