នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូតបានជួបនិស្សិតជប៉ុនដែលកំពុងសិក្សាភាសាខ្មែរនៅសកលវិទ្យាល័យតូក្យូ តាមប្រព័ន្ធអនឡាញ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះនិសិត្សទាំងអស់ ដែលជ្រើសរើសភាសាខ្មែរ ស្រឡាញ់វប្បធម៌ខ្មែរ និងកោតសរសើរចំពោះការ និយាយ និងសូត្រកំណាព្យជាភាសាខ្មែរ ។

ឯកឧត្តមឯកអគ្គរាជទូត បានលើកថា៖
១- រៀបចំគម្រោង បង្រៀនភាសាខ្មែរដល់និសិត្សទាំ ងនោះដោយមន្រ្តីស្ថានទូត នៅក្រៅម៉ោងសិក្សា ដើម្បីចូលរួមលើកទឹកចិត្តដល់ពួកគាត់ និងជួយបំពេញបន្ថែម ចំណេះដឹងភាសាខ្មែរ ។
២- អញ្ជើញអ្នកគ្រូ និងនិសិត្សចូលរួមធ្វើម្ហូប និងភ្លក់ម្ហូបខ្មែរ នៅស្ថានទូត ។
៣- ផ្ញើសៀវភៅធ្វើម្ហូបខ្មែរ “The Taste of Angkor” ជូនលោកស្រីសាស្ត្រាចារ្យ ដែលទទួលបន្ទុកការបង្រៀនភាសាខ្មែរ និងសៀវភៅ ក្រម ងុ៉យ និងវត្ថុអនុស្សាវរីយ៍ដ៏ទៃទៀតជូននិសិត្សដែលសិក្សាភាសាខ្មែរ ទាំងអស់គ្នា ។