សេចក្ដីជូនដំណឹង៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន៨ រួមមានខេត្ត Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama និង Osaka ។ ដោយឡែកនៅ នៅសល់តែខេត្ត Okinawa តែមួយគត់ដែលបន្តស្ថិតក្រោមការដាក់ភាពអាសន្នរហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១។

ទោះបីជារដ្ឋាភិបាលជប៉ុនបានបញ្ចប់ការដាក់ភាពអាសន្នយ៉ាងណាក្ដី ស្ថានទូតសូមបញ្ជាក់ជូនដូចខាងក្រោម៖
១. បច្ចុប្បន្នពុំទាន់បើកដំណើរការជើងហោះហើរត្រង់ (Direct Flight) រវាងកម្ពុជា និងជប៉ុននៅឡើយទេ។
២. រដ្ឋាភិបាលជប៉ុនពុំទាន់អនុញ្ញាតឱ្យចូលសំរាប់អ្នកទេសចរ អ្នកស្នាក់នៅរយៈពេលវែង និងអ្នកមកធ្វើការ នៅឡើយទេ។