នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត បានជួបសម្តែងការគួរសមជាមួយលោក TANAKA Satoshi ប្រធានវិទ្យាស្ថានជាតិសម្រាប់ការសិក្សាវិស័យការពារជាតិ(NIDS) នៃក្រសួងការពារជាតិជប៉ុន និងជួបពិភាក្សាដោយឡែកជាមួយលោក SHOJI Tomotaka ប្រធានផ្នែកអាស៊ីនិងអាហ្វ្រិក នៃនាយកដ្ឋានសិក្សាតំបន់ នៅវិទ្យាស្ថានNIDS។