នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានអនឡាញ Japan Forward ដែលសហការជាមួយកាសែត SANKEI Shimbun ដោយផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន។ ដើម្បីចូលរួមជំរុញវិស័យការទូតសេដ្ឋកិច្ច ស្ថានទូតក៏បានបង្ហាញការចំអិនសម្លការី និងអាម៉ុកត្រី ហើយបានជូនសងខ្យាល្ពៅ និងអន្សមចេកអោយភ្ញៀវភ្លក់ផងដែរ ។