នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត បានទទួលប្រធាន និងសមាជិក សមាគមនិស្សិតខ្មែរនៅជប៉ុន ដើម្បីផ្លាស់ប្តូរយោបល់ តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីជួយផ្សព្វផ្សាយអំពីកម្ពុជា ជួយគាំទ្រនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទសជប៉ុន និងស្វែងរកអាហារូបករណ៍អោយប្អូនៗ និស្សិតដែលសិក្សាដោយចំណាយថវិកាផ្ទាល់ខ្លួន ។