នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត បានទទួលប្រធានក្រុម ហ៊ុន Keiyo Plant Engineering Co., Ltd និងប្រធានក្រុមហ៊ុន Kojimagumi Co., Ltd ដែលមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ លើការកែច្នៃសម្រាម ទៅជាថាមពលអគ្គិសនី និងជីកំប៉ុស នៅកម្ពុជា។ នេះជាគម្រោង ល្អបំផុតសំរាប់កម្ពុជា ដែលចូលរួមចំណែកក្នុងការការពារបរិស្ថាន និងការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលប្រៀបបាន នឹងព្រួញមួយបាញ់បានសត្វ២ ។ ស្ថានទូតសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំង២ខាងលើនេះ ហើយ សង្ឃឹមថា គំរោងនេះនឹងចេញជារូបរាង នាពេលអនាគតដ៏ខ្លីខាងមុខ ។