នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនជូនព្រះសង្ឃចំនួន ០៣ វត្ត រួមមានវត្តបារមីគីរីខេមរាភ្នំបិតាធំ វត្តខ្មែរអង្គររតនរង្សី និងវត្តខ្មែរសាមគ្គី ព្រមទាំងបានចូលជួបសួរសុខទុក្ខ សំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយបងប្អូនខ្មែរផងដែរ ។