សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនថា ការិយាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុនបានផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរអំពីគ្រោះធម្មជាតិ រួមទាំង សេវាសុខភាព ព័ត៌មានឧតុនិយម ការណែនាំអំពីទីកន្លែងសម្រាប់ភៀសខ្លួនពេលមានគ្រោះមហន្តរាយ ។ ដើម្បីអានព័ត៌មានទាំងនោះ បងប្អូនអាចទាញយកកម្មវិធីខាងក្រោម រក្សាទុកក្នុងទូរស័ព្ទ ពិសេសកម្មវិធី Safety Tips ដែលជាកម្មវិធី ទូរស័ព្ទដែលផ្តល់ព័ត៌មានពាក់ពន្ធ័នឹងគ្រោះមហន្តរាយនានា ។ សូមអរគុណ ។