សេចក្ដីជូនដំណឹង៖ •ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង “ច្រកធុរកិច្ច” (Business Track) ដែលកំពុងអនុវត្តជាមួយប្រទេស និងតំបន់ទាំងអស់ រួមទាំងកម្ពុជា ។ •អ្នកដំណើរចូលប្រទេសជប៉ុនចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រូវធ្វើកិច្ចសន្យា (ដូចមានគំរូជូនភ្ជាប់)។ •ចំពោះអ្នកដែលទទួលបានទិដ្ឋាការចូលជប៉ុនតាមរយៈ ”ច្រកចូលសម្រាប់ការស្នាក់នៅ” និង “ច្រកធុរកិច្ច” រួចហើយ អាចចូលប្រទេសជប៉ុនបានត្រឹមម៉ោង ០០:០០ ថ្ងៃទី ២១ ខែមករា សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជួនដំណឹងខាងក្រោម។