នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរាជទូតបានទទួលជំនួបសម្តែងការគួរសមដោយឯកឧត្តម Soe Han ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មីប្រចាំប្រទេសជប៉ុន ។ នៅក្នុងឱកាសនោះ ឯកឧត្តម Soe Han បាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្តល់ជំនួយដល់មីយ៉ាន់ម៉ានាពេលកន្លងមកក្នុងពេលទឹកជំនន់ រួមទាំងម៉ាស់ចំនួន២លានសន្លឹក និង សម្ភារៈវេជ្ជសាស្រ្តផ្សេងទៀត ដែលត្រូវដឹកតាមយន្តហោះពិសេសទៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីរួមចំណែកដល់​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូរីដ១៩ ។