នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតបានសហការជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) រៀបចំសិក្ខាសាលាស្តីពីវិនិយោគនិងពាណិជ្ជកម្មកម្ពុជា ដោយមានធុរជននិងវិនិយោគិនជប៉ុនជាច្រើនចូលរួម ។ ស្ថានទូតបានធ្វើបទបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទស្សនៈវិស័យអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគតរបស់កម្ពុជា និងមានចែកជូនសៀវភៅណែនាំអំពីច្បាប់វិនិយោគកម្ពុជាជាភាសាជប៉ុន-អង់គ្លេស (ច្បាប់វិនិយោគថ្មីនឹងចេញនៅពេលសមស្របខាងមុខ)។ ឯកឧត្តម IMAMURA Masahiro ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកផងដែរ ។