នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតបានសហការជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) និងសាជីវកម្មនីកកេវប្បធម៌ (Nikkei Culture Inc.) បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្ពុជា ស្របតាមនយោបាយការទូតសេដ្ឋកិច្ចដោយកំណត់ចំនួនអ្នកចូលរួមត្រឹម៥០នាក់ ដើម្បីអនុវត្តវិធានការអនាម័យក្នុងដំណាក់កាលកូវីដ១៩។ នៅក្នុងឱកាសនេះ ស្ថានទូតបានធ្វើបទបង្ហាញអំពីទំនាក់ទំនងមិត្តភាពល្អតាំងពីអតីតកាលយូរលង់រវាងកម្ពុជានិងជប៉ុន វិស័យទេសចរ និងវប្បធម៌កម្ពុជា ហើយក៏បាន ធ្វើ នំអន្សមខ្នុរ ស្លឹកស្រស់ ផ្លែអាយ និងនំអំបុកបំពង (ឬកាម៉ៅថត) ជូនអ្នកចូលរួមផងដែរ។