នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថានទូតបានសហការជាមួយក្រុមប្រឹក្សាផ្លាស់ប្តូរយោបល់មិត្តភាពអន្តរជាតិ ហៅកាត់ថា FEC រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពាណិជ្ជកម្ម។ អ្នកចូលរួមចំនួន ៣៥នាក់ ដែលជាប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុនល្បីៗធំតូចរបស់ជប៉ុន និងមានចំណាប់អារម្មណ៍ប្រកបធុរៈកិច្ចនៅកម្ពុជា។ ក្នុងឱកាសនោះស្ថានទូត បានធ្វើបទបង្ហាញ អំពីទំនាក់ទំនងមិត្តភាពល្អតាំងពីអតីតកាលយូរលង់រវាងជប៉ុន កម្ពុជា និងស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរ ។