នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ ខួប ៨ ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២០) ដែលមានការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរ និស្សិតស៊ីវិលនិងយោធា ដែលកំពុងរស់នៅ ធ្វើការ និង សិក្សា នៅប្រទេសជប៉ុន កុងស៊ុលកិត្តិយសកម្ពុជា និងមិត្តភក្ត័ជប៉ុន ដែលស្រលាញ់កម្ពុជា ជាច្រើនកុះករ ។ បន្ទាប់ពីកម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ ស្ថានទូតបានរៀបចំការពិសានំបញ្ចុកសាមគ្គី ផងដែរ។ ដោយសារការបារម្មណ៍អំពីជំងឺកូវីដ១៩ ការរៀបចំកម្មវិធីត្រូវបានរៀបចំឡើយដោយកំណត់អ្នកចូលរួម ។