នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្អូនៗនិស្សិត កម្មសិក្សាការី និងពលករប្រមាណ១០០នាក់ នៅខេត្តKyoto។ ប្អូនៗដែលបានអញ្ជើញចូលរួមជានិស្សិត កម្មសិក្សាការី ពលករកំពុងសិក្សា និងធ្វើការនៅខេត្តក្យូតូ អូសាកា ស៊ីហ្កា និងក្រុងកូបេ ប្រទេសជប៉ុន។