នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជេីញចូលរួមពិសាអាហារពេលល្ងាច ជាមួយ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីជូនដំណើរ ឯកឧត្តម U Myint Thu ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដែលត្រូវចប់បេសកកម្ម ។ សូមជូនពរ ឯកឧត្តម U Myint Thu ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី ។