នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីទទួលទាន ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងពាក្យស្លោក “ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ។