ចូលរួមថែរក្សាប្រពៃណីយើង ទោះបីជានៅទីណាក៏ដោយ ។ វេចនំអន្សមនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ដេីម្បីទុកចូល​រួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំប្រភេទនេះជារៀងរាល់ឆ្នាំក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យនេះ នៅក្នុងពិធីមង្គលការគេក៏តែងឃើញមានវេចនំអន្សមផងដែរ។