នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរាជទូត និងសហការី បានជួបពិភាក្សាជាមួយលោក MAEDA Ryuhei ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ក្រុមហ៊ុន ANA និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុនកម្ពុជា អំពីលទ្ធភាពនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ណារីតា-ភ្នំពេញ-ណារីតា ឡើងវិញក្នុងពេលខាងមុខ។ លោក MAEDA បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុនANA មិនទាន់អាចហោះហើរធម្មតាឡើងវិញ បានទេ តែអាចមានការហោះហើរពិសេស (Charter flight) ក្នុងករណីមានការស្នើសុំរបស់អ្នកដំណើរជាក្រុម ។