ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនសូមជម្រាបជូនប្អូនៗនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសជប៉ុន ជាពិសេសនិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ឬទី៤ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលសិក្សាមុខវិជ្ជាផ្នែកបរិស្ថានឬមុខវិជ្ជាពាក់ព័ន្ធនឹងបរិស្ថាន ឲ្យបានជ្រាបថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) អំពាវនាវឲ្យនិស្សិតដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន ដាក់ពាក្យចូលរួមព្រាងសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនាពេលអនាគតស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនសម្រាប់បញ្ហាកាកសំណល់ប្លាស្ទីកនៅតាមសមុទ្រអន្តរជាតិ (Future Leaders’ Declaration on ASEAN-Japan Cooperation for International Marine Plastic Waste) ។ ក្នុងករណីប្អូនៗចាប់អារម្មណ៍ សូមដាក់ពាក្យចូលរួមព្រាងសេចក្តីប្រកាសនេះ និងសូមអានលក្ខខណ្ឌលម្អិតនៅក្នុងសេចក្តីប្រកាសនេះ

អានសេចក្ដីប្រកាស