នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរួមមានអង្ករ និងគ្រឿងបរិភោគ របស់រាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជប៉ុន ជូនបងប្អូនប្រជាពលរដ្ឋ កម្មសិក្សាការី និងពលករ ចំនួន១៤០នាក់ នៅខេត្ត Gunma និងខេត្ត Saitama ដែលជួបប្រទះការ លំបាកដោយសារជំងឺកូវីដ១៩ ។