ជំរាបសួរបងប្អូនទាំងអស់គ្នា ។ សុខសប្បាយទេ ? នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និស្សិត និងកម្មសិក្សាការី នៅខេត្តFukuoka នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានប្អូនៗកម្មសិក្សាការីមួយចំនួនបានលើកបញ្ហាខ្លះនៅកន្លែងការងារ ហើយបានឯកភាពផ្តល់ព័ត៌មាននិងផ្ញើឯកសារមកស្ថានទូត ។ តែរហូតមកដល់ពេលនេះស្ថានទូតពុំទាន់បានទទួលឯកសារនៅឡើយទេ ។ ឯកសារទាំងនោះមានសារសំខាន់ណាស់ ហើយជាមូលដ្ឋានសំរាប់ដោះស្រាយបញ្ហាជូនប្អូនៗ ។ សូមរួសរាន់ផ្ញើមកប្រអប់សារហ្វេសប៊ូកផេករបស់ស្ថានទូត ដើម្បីយើងជួយអន្តរាគមន៍ដោះស្រាយអោយបានឆាប់ និងទាន់ពេលវេលា។ សូមអរគុណ ។