ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ស្ថានទូតបាននិងកំពុងរៀបចំកម្មវិធីរបស់ឯកឧត្តមឯកអគ្គរាជទូតនិងសហការី ចុះសួរសុខទុក្ខកម្មសិក្សាការី ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅប៉ែកនិរតីនៃប្រទេសជប៉ុន រួមមានខេត្ត Saga និង Kumamoto ។ ប៉ុន្តែស្ថានទូតមានការសោកស្តាយជាពន់ពេក ដែលការជួបជុំនៅខេត្ត Kumamoto មិនអាចរៀបចំបាន ដោយសារតែសមាគមគ្រប់គ្រងកម្មសិក្សាការី ដែលជាអ្នកសម្របសម្រួលកម្មវិធីព្រួយបារម្ភពីការឆ្លងវីរុសកូវីដ១៩ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ឯកឧត្តម ឯកអគ្គរាជទូត និងក្រុមការងារ​នឹងអញ្ជើញ​ជួបសំណេះសំណាល​ជាមួយបង​ប្អូនប្រជា​ពលរដ្ឋ និស្សិត និងកម្មសិក្សាការី​នៅខេត្ត Fukuoka ដោយមាន​ការចូលរួមពីបងប្អូនមកពីខេត្ត Saga ដែរ នៅរសៀល​ថ្ងៃអាទិត្យ​ ទី០៩​ ខែសីហា ឆ្នាំ២០២០។ ទន្ទឹមនេះ ស្ថានទូតក៏កំពុងសម្របសម្រួលរៀបចំកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅខេត្តYamaguchi នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ផងដែរ។