នៅថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្រុងNagoya និងខេត្តGifu នៅភាគកណ្តាលនៃប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបាននាំយកអំណោយរួមមាន អង្ករ គ្រឿងបរិភោគ និងម៉ាស របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសប្បុរសរបស់ជប៉ុន ចែកជូនដល់បងប្អូនដែលបានអញ្ជើញចូលរួម។ ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងារនឹងបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ ដែលរស់នៅខេត្ត Hiroshima, Saga និងKumamoto ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង ក្នុងពេលឆាប់ៗខាងមុខនេះ។