នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់នៅខេត្តFukuoka ខេត្តSaga និងខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន។ អាជ្ញាធរបានប្រកាសភាពអាសន្នកម្រិត៥ ដែលជាកម្រិតអាសន្នខ្ពស់បំផុត។ គិតត្រឹមម៉ោង02:39នាទីរសៀល អាជ្ញាធរបានបញ្ជាអោយប្រជាពលរដ្ឋចំនួនជាង២៧ម៉ឺននាក់ ធ្វើការជម្លៀសទៅទីជំរកសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំងនេះនឹងអាចធ្វើអោយមានការបាក់ដីផងដែរ។ ☎️ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩។