នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរាជទូត បានទទួលជួបនិងពិភាក្សាជាមួយលោក YOKOO Hiroshi ប្រធាន AEON 1% Club Foundation ដើម្បីស្វែងរកជំនួយសំរាប់សិស្ស/និស្សិត កម្មសិក្សាការី ពលករ និងពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ដែលកំពុងជួបការលំបាកដោយ សារការរីករាលដាលនៃជំងឺកូវីដ១៩ ។