នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូត បានចូលរួម​ក្នុងពិធីដេញថ្លៃប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក (Port EDI System) សំរាប់កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងកំពង់ផែ ស្វយ័តក្រុងភ្នំពេញ ដែលជា​គម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល​ជប៉ុនជូន​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតក៏ជួបពិភាក្សាជាមួយអ្នក​ចាត់​ការទូទៅ របស់វិទ្យាស្ថានស្រាវជ្រាវនៃក្រុមហ៊ុន Mitsubishi ដែលជាកុងស៊ុលតង់របស់គំរោងខាងលើ ។

カテゴリー: Embassy | 投稿日: | 投稿者: