ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជួយសំរួលដល់ជនបរទេសមួយចំនួន ដែលបានទៅដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ហើយមិនអាចវិលត្រលប់ទៅប្រទេសខ្លួនវិញបាន ដោយសារការរឹតត្បិតជើងហោះហើរ បន្ទាប់ពីការរីករាលដាលវីរុសកូវីដ១៩។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យារទិដ្ឋាការទេសចរណ៍ប្រភេទ T ជូនអ្នកទាំងនោះ រហូតដល់ពួគគាត់អាច ចាកចេញពីប្រទេសកម្ពុជាបាន ហើយលើកលែងមិនយកប្រាក់ពិន័យចំពោះការស្នាក់នៅហួសកាលកំណត់ទិដ្ឋាការ ។ វិធានការនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។