ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនយុវជនយុវនារី និស្សិត និងសិស្សានុសិស្សទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា មូលនិធី Goi Peace Foundation នឹងរៀបចំការប្រលងសំណេរអត្ថបទអន្តរជាតិសំរាប់យុវជន ឆ្នាំ ២០២០ (2020 International Essay Contest for Young People) ក្រោមប្រធានបទ “A Letter from Myself in 2030” ដូចមានឯកសារជូនភ្ជាប់ ។ ស្ថានទូតសូមលើកទឹកចិត្ត យុវជនយុវនារី និស្សិត និងសិស្សានុសិស្សទាំងអស់ចូលរួមការប្រលងនេះអោយបានច្រើន ព្រោះនេះជាឪកាសសំរាប់បង្ហាញសមត្ថភាព និងធ្វើអោយប្រទេសយើងកាន់តែល្បីលើឆាកអន្តរជាតិ ។ សូមជូនពរទទួលបានជោគជ័យ ។

This entry was posted in Embassy on by .