ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូន​ប្រជា​ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថា នៅទីក្រុងតូក្យូ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់​គួរអោយ​បារម្ភ ហើយអភិបាលក្រុងតូក្យូ និងខេត្តដែលនៅជុំវិញតូក្យូ​ “មិនគួរធ្វើដំណើរ​មកទីក្រុងតូក្យូ បើ​មិនចាំបាច់​និងមិនបន្ទាន់ នៅថ្ងៃសៅរ៍ ទី២៨ និងអាទិត្យ ទី២៩ ខែមីនានេះ​” ។ ជាថ្មីម្តងទៀត ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ជាពិសេសបងប្អូនដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង៤ខាងលើ សូមមេត្តាសហការ និងប្រតិបត្តិ តាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្ន​ខ្ពស់ជាប់​ជានិច្ច​ពេលធ្វើ​ដំណើ​រ​​ក្នុងករណីចាំបាច់បំផុត ។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ចៀសវាង​ការជួបជុំគ្នាច្រើន នៅឲ្យឆ្ងាយពីគ្នាពេលជួបគ្នា និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការ​ការពារ​របស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន ។