នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូតបានជួបពិភាក្សាការងារ ជាមួយឯកឧត្តម WADA Masamune សមាជិកព្រឹទ្ធសភា និងអបអរសាទរឯកឧត្តម ដែលបានទទួលតំណែងជាអនុរដ្ឋលេខាធិការ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជប៉ុន កាលពីខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម WADA Masamune បានលើកឡើងថាៈ − ឯកឧត្តម និងភរិយាធ្លាប់បានទៅទស្សនាប្រាសាទអង្គរវត្ត ។ − ទីភ្នាក់ងារទេសចរណ៍ជប៉ុន តែងតែរាប់បញ្ចូលកម្ពុជាគោលដៅទេសចរណ៍ នៅពេលផ្សព្វផ្សាយអំពីទេសចរណ៍។ − ជប៉ុនបានបង្កើតកម្មវិធីមួយឈ្មោះ “VoiceTra” សម្រាប់ទូរស័ព្ទដៃ ដែលអាចជួយបកប្រែការនិយាយពីភាសាជប៉ុន ទៅភាសាដទៃទៀតជាច្រើន ក្នុងនោះក៏មានភាសាខ្មែរផងដែរ។ − ជប៉ុននឹងបន្តខិតខំជួយកម្ពុជាក្នុងការអភិវឌ្ឍកំពុងផែកុងតឺន័រនៅខេត្តព្រះសីហនុ។