នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ុយ តិច ភារធារីស្តីទី មានសេចក្តីសប្បាយរីករាយបានទទួលជួបមន្ត្រីនៃក្រសួងបរិស្ថានចំនួន ០៥ នាក់ ដែលមកធ្វេីទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងកម្មវិធី JENESYS 2019 ក្រោមប្រធានបទ “ការផ្លាស់ប្តូរបច្ចេកវិទ្យាបរិស្ថាន” សូមឲ្យប្អូនៗទទួលបានជោគជ័យ​ និងដកស្រង់បទពិសោធន៍ល្អយកទៅរួមចំណែកក្នុងការអភិវឌ្ឍសង្គម។