នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូតបានធ្វេីបទបង្ហាញស្តីពី “សេដ្ឋកិច្ចកម្ពុជា” នៅមជ្ឈមណ្ឌល អាស៊ាន ជប៉ុន នៅទីក្រុងតូក្យូ។ ឯកឧត្តមបានលើកអំពីស្ថានភាពទូទៅនៅកម្ពុជា រួមទាំងការរីកចម្រើនសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង២ ទសវត្សរ៍ចុងក្រោយនេះ ដោយសារយើងមានស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល។