នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ទីប្រឹក្សាទទួលបន្ទុកពលករនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជួបសំណេះសំណាលសួរសុខទុក្ខ កម្មសិក្សាការីចំនួន៣៦នាក់ ដែលកំពុងធ្វើការងារកសិកម្មនៅខេត្តAichi និងពន្យល់អំពីបទបញ្ញត្តិពាក់ព័ន្ធ នឹងផលវិបាកនៃការរត់គេចពីកន្លែងធ្វើការងារ ទៅធ្វើការខុសច្បាប់នៅកន្លែងផ្សេង និងនីតិវិធីដើម្បីប្រែក្លាយពីកម្មសិក្សាការី ទៅជាពលករជំនាញ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬបញ្ហាការងារ សូមទាក់ទងមកស្ថានទូតដើម្បីប្រឹក្សាយោបល់ និងស្វែងរកដំណោះស្រាយ។