នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរខួប៤១ឆ្នាំ ទិវាជ័យជម្នះ៧ មករា ដោយមានអ្នកចូលរួមចំនួន៩០ នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ និសិត្ស និងកម្មសិក្សាការី (ពលករ) ដែលជាសមាជិកបក្សប្រជាជនកម្ពុជា ហើយខ្លះទៀតមិនមែនជាសមាជិក ។ ឯកឧត្ដម ឯកអគ្គរាជទូតបាន៖ ១- ពន្យល់អំពីអត្ថន័យនៃទិវា៧មករា និងសមិទ្ធផលសំរេចបាន ក្នុងរយៈពេល ៤១ ឆ្នាំកន្លងទៅនេះ ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍ សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ ២- បទពិសោធន៍របស់កម្ពុជា “សន្តិភាពពេលលេញបាននាំមកនូវការអភិវឌ្ឍ“ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្ស ទោះក្នុងតំលៃណាក៏ដោយ ។ ៣- ចូលរួមលើកកំពស់សាមគ្គីភាព និងពង្រឹងឯកភាពជាតិ ។ បងប្អូនចូលរួមក្នុងកម្មវិធីនេះបានសំដែងការដឹងគុណចំពោះថ្ងៃ ៧ មករា ហើយបាន បញ្ជាក់ថា “បើគ្មានថ្ងៃ៧មករា ពួកគាត់គ្មានថ្ងៃនេះដែរ “។ កម្ពុជាមានសុខសន្តិភាពពេញលេញ សន្តិភាពបាននាំមក នូវការអភិវឌ្ឍ ហើយបានស្នើសុំអោយ មានការចូលរួមថែរក្សាសន្តិភាព អោយបានគង់វង្ស។ ស្ថានទូតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់បងប្អូនទាំងអស់🙏🙏🙏។