នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតមានកិតិ្តយសដោយបានទទួល ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ និងគណៈប្រតិភូអម ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅប្រទេសជប៉ុន។ សូមជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ និងលោកជំទាវ និងគណៈប្រតិភូអម សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ និងការស្នាក់នៅប្រកបដោយផាសុកភាព ។