នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតបានចូលរួមធ្វើជាសាក្សីក្នុងពិធីប្រគល់ថវិកាចំនួន ៣២,៥ លានយ៉េន ពីមូលនិធិ AEON 1% Club Foundation ជូនតំណាងគណៈកម្មាធិការ UNICEF ជប៉ុន ដើម្បីយកទៅជួយវិស័យទឹកស្អាតនៅកម្ពុជា និងមីយ៉ាន់ម៉ា សំរាប់ឆ្នាំ២០២០។ ថវិកានេះនឹងត្រូវបែងចែកជាពីរស្មើគ្នា ៥០-៥០ សំរាប់ប្រទសទាំងពីរ។ ថវិកាសម្រាប់កម្ពុជា នឹងត្រូវប្រើប្រាស់ ដើម្បីអនុវត្តគម្រោងទឹកស្អាតនៅខេត្តកំពង់ស្ពឺ រតនគិរី ស្វាយរៀង និងតាកែវ។