នៅថ្ងៃទី១១​ និង ១២ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តមឯកអគ្គរាជទូត​ និងសហការីបានជួបសំណេះសំណាលជាមួយប្អូនៗកម្មសិក្សាការីប្រមាណជាង២០០នាក់នៅខេត្តGifu ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក​ ប៊ុត​ សុភាព​ នាយកសាលានាយទាហានសកម្មត្មាតពងផងដែរ។ ប្អូនៗកម្មសិក្សាការីបានទទួលប្រឹក្សាផ្នែកកុងស៊ុល​ និងបញ្ហាការងារ ដែលជាចំនុចយកចិត្តទុកដាក់ខ្ពស់របស់ពួកគាត់ ។ យើងខ្ញុំសូមអរគុណលោកស្រី ឆោម ស្រស់ ប្រធានសមាគមន៍ខ្មែររួបរួម ដែលបានរៀបចំការប្រលងចំរៀងរបស់ប្អូនៗកម្មសិក្សាការី ។ សូមអបអរសាទរ ចំពោះប្អូនប្រុសជយ័លាភី និង សូមគាំទ្រនិងកោតសរសើរចំពោះប្អូនៗដែលបានចូលរួមប្រលង ។ ជួបគ្នាពេលក្រោយទៀត ។