នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតបានធ្វេីបទបង្ហាញស្តីពីវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា នៅសាកលវិទ្យាល័យតូយ៉ូ ទីក្រុងតូក្យូ ដែលមាននិស្សិតកម្ពុជា៤នាក់ និស្សិតជប៉ុន និងបរទេសសរុបទាំងពីពេល ចំនួន៦៧នាក់ ចូលរួម ។ ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា កម្ពុជាអាចរក្សា បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ដោយសារ យើងមានស្ថេរភាពនយោបាយ និងសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់រដ្ឋាភិបាល។ ដូច្នេះដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ យើងត្រូវថែរក្សាស្ថេរភាពនយោបាយ និងសន្តិភាពអោយខានតែបាន ទោះក្នងតំលៃណាក៏ដោយ ។

This entry was posted in Embassy on by .