ឯកឧត្តម ឯកអគ្គរាជទូត បានជួប ប្រធាន និងសមាជិកសមាជិកា មកពីសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ឯកអគ្គរាជទូត បានជួបក្មួយៗ (ប្រធាននិងសមាជិកសមាជិកា) មកពីសមាគមនិស្សិតខ្មែរនៅ ប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការសិក្សារបស់ពួកគាត់ ។